Tuesday, January 5, 2016

ប្រវត្តិសាស្ត្រពួកជំនុំព្រះយេស៊ូគ្រីស្តជាអង្គលោះបាបនៃយើង (CCOR)


ព្រះវិហារអង់គ្លីខិនព្រះយេស៊ូគ្រិស្តជាព្រះអង្គលោះបាបនៃយើង (Church of Christ Our  Redeemer).ដែលមានទីតាំងស្ថិតនៅភូមិស្វាយព្រហូត ឃុំគោគព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្រុមជំនុំនេះចាប់ផ្តើមនៅឆ្នាំ១៩៩៧ ក៍ប៉ុន្តែដំណឹងល្អបានឮតាំងពីឆ្នាំ១៩៩៣មកម៉្លេះ តាមរយះអ្នករត់ ស៊ីក្លូដែលលោកគ្រូ ដន​ ដាម៉ាក់ ជាអ្នកផ្សាយដំណឹងល្អនៅភ្នំពេញ ហើយលោកគ្រួក៏បានចុះមកលេង ដល់ ភូមិស្វាយព្រហួតដែលជាស្រុកកំណើតរបស់អ្នករត់ស៊ីក្លួ។ ប៉ុន្តែនៅពេលនោះ មិនបានផ្សាយដំណឹងល្អ ឬបង្រៀនអ្វីទេនៅក្នុងភូមិនោះ។ រហូតដល់ឆ្នាំ១៩៩៧ មានលោកគ្រូម្នាក់ឈ្មោះ លោកគ្រូ  ម៉ុក វ៉ាយម៉ាន់ និងបុគ្គលិកខ្មែរ គឺលោកគ្រូ ទឹត្យ ហៀង អ្នកគ្រូ យស់ ម៉ាលីណា និងអ្នកគ្រូ សុខ ស៊ុនលី ចុះទៅជាមួយ ហើយចាប់ផ្តើម មុនដំបូង គឺតាមរយៈការបង្រៀនដល់កុមារ។
            បន្ទាប់មកទៀតលោកគ្រូ ទាំងអស់បាបចាប់ផ្តើមផ្សាយដំណឹងល្អដល់ចាស់ៗ ហើយពួកគាត់ បានដើរសួរសុខទុក្ខអ្នកភូមិតាមផ្ទះ ព្រមទាំងឆ្លៀតផ្សាយដំណឹងល្អ ហើយក៏មានអ្នកជឿ១០នាក់ បាន ថ្វាយបង្គំព្រះនៅផ្ទះ អ្នកស្រី ឆាយ សុផាត ដែលពួកគាត់បានស្គាល់នៅភ្នំពេញ ពេលដែលគាត់មករក ការងារធ្វើនៅទីនោះដែរ។ ហើយក៏បានបង្រៀន ដល់អ្នកស្រី អំពីការជួយបង្រៀនក្រុមជំនុំ នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ហើយនៅពេលនោះដែរ លោកគ្រូ អ្នកគ្រូនៅភ្នំពេញចាប់ផ្តើម សុំការអនុញ្ញាតិ បើកទីស្នាក់ថ្វាយបង្គំព្រះបណ្តោះអាសន្ន នៅផ្ទះលោកស្រីតែម្តង។ បន្ទាប់មកនៅថ្ងៃទី ០២ ខែមិនា ឆ្នាំ ១៩៩៩ បានដាក់ច្បាប់សុំបើកព្រះវិហារថ្វាយបង្គំ។ នៅឆ្នាំ២០០០ ក៏បានចាប់ផ្តើមសាកសង់ព្រះវិហារ ហើយក៏បានបញ្ចប់ការសាងសង់រូចនៅឆ្នាំនោះដែរ ដែលមានទំហំធំល្មម មានទីធ្លាស្រឡះធ្វើអំពីស៊ីម៉ង់ ប្រកសង្ក័សី ហើយក្រាលកុងផ្លាកកែដែលខ្ពស់ពីដី។ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០០១ បានទទូលលិខិតសម្រេច ការទទូលស្គាល់ព្រះអង់គ្លីខិនភូមិស្វាយព្រហួត។
នៅឆ្នាំ ២០០០ ដល់ ២០០៣ ​មានលោកគ្រួ សែម ចិត្រា​ ធ្វើជាគ្រូគង្វាលប្រចាំព្រះវិហារដែលមានពួកជំនុំថ្វាយបង្គំទៀងទៀត៥៤នាក់។ សកម្មភាពបំរើមាន ក្រុមតូចនៅវិហារ​និង តាមផ្ទះ សួរសុខទុក្ខ ព្រមទាំងបង្រៀនភាសាអង់គ្លេដល់យុវជនផងដែរ។ ហើយនៅឆ្នាំ២០០៣​នេះដែលព្រះវិហារនេះក៏ទទួលការបៀតបៀនពីប្រជាពលរដ្ឋនៅជុំវិញយ៉ាងច្រើនរហូតទៅដល់នាំគ្នាមក វាយព្រះវិហារ យកព្រះគម្ពីរ ទំលាក់ចូលក្នុងទឹកស្រះទៀតផង នឹងមានការបាញ់គ្រប់ជំពាមមកលើយុវជននៅពេលថ្វាយបង្គំពេលយប់ៗផងដែរ បន្ទាប់មកលោកគ្រូ សែម ចិត្រា គាត់ក៏បានឈប់ពីការនេះនៅចុងឆ្នាំ២០០៣      តែម្តង។
នៅដើមឆ្នាំ២០០៤មានលោកគ្រូគង្វាល គង់ សុផាន់ បានមកធ្វើជាគ្រូគង្វាលនិងជាមួយអ្នកធ្វើការម្នាក់ទៀងឈ្មោះចាន់ ភី ដែលយាមព្រះវិហារនៅពេលនោះមានពួកជំនុំមកថ្វាយបង្គំព្រះទៀងទាត់៤៥នាក់ប៉ុណ្ណោះ។ សកម្មភាពនៃការបំរើព្រះមាន​ ក្រុមតូចតាមផ្ទះនិង ព្រះវិហារ,សួរសុខទុក្ខ,បង្រៀនភាសាអង់គ្លេស ដល់កុមារនិង​យុវជនព្រមទាំងបង្រៀនអក្ខរកម្មដល់ពួកជំនុំនិងអ្នកភូមិដែលមិនចេះអក្សរផងដែរ និងមានការសហការជាមួយអង្គការបង្រៀនផ្នែកអាជីវកម្មខ្នាតដល់ពួកជំនុំផង ។ ហើយសកម្មភាពបៀតបៀននៅតែមានបន្តរហូតដល់ឆ្នាំ២០០៥ ទើបបានឈប់គឺរៀងរាល់ពេលយប់ពួកប្រជាពលរដ្ឋមកចោលព្រះវិហាររហូត។ នៅខែមេសា ឆ្នាំ២០០៦លោកគ្រូគង់ សុផាន់ក៍បានសូមឈប់ពីការងារនៅព្រះវិហារនេះ ដូច្នេះព្រះវិហារអត់មានគ្រូគង្វាលទេគឺមានតែអ្នកធ្វើការម្នាក់គឺគាត់ឈ្មោះ ចាន់ ភី នៅចាំព្រះវិហារ និង នៅរៀងរាល់ថ្ងៃអាទិត្យការថ្វាយបង្គំព្រះ ហើយ ចាន់ភី ជាអ្នកនាំមុខការថ្វាយបង្គំ និងពួកជំនុំ ស្តាប់សេចក្តីអធិប្បាយតាមរយះការសែតម៉ាញ៉េ ដែល លោកគ្រូ ទិត ហៀង អធិប្បាយ។ រហូតដល់ខែតុលារ២០០៦-២០០៧ ព្រះបានត្រាស់ហៅ ចាន់ ភី ឲ្យបានទៅចូលរៀនសាលាព្រះគម្ពីរមេតូឌីស្ត នៅ  ទីក្រុងភ្នំពេញ ហើយព្រះវិហារត្រូវបញ្ជូនអ្នកយាមម្នាក់ឲ្យមកចាំ ហើយនៅពេលនោះនិសិ្សត ចាន់ ភី រៀនផង និងត្រូវចុះព័ន្ធកិច្ចមកព្រះវិហារនេះផង ។ នៅពេលគាត់រៀននៅសាលាព្រះគម្ពីរបាន ៣ខែនោះលោកគ្រូទិត ហៀង ជាប្រធានក៍បានអនុញ្ញាតឲ្យបង្រៀនពួកជំនុំ រហូតដល់ឆ្នាំ២០១០ គាត់បានបញ្ចប់សាលាព្រះគម្ពីរមេតូឌីស្ត ហើយគាត់ត្រូបានបញ្ជូនឲ្យមកធ្វើជាគ្រូគង្វាល នៅព្រះវិហារនេះ     តែម្តង។ គាត់បានធ្វើការនៅតាំងពី ២០១០ រហូតមកដល់សព្វថ្ងៃនេះ ហើយសកម្មភាពបំរើព្រះរបស់គាត់ជាមួយពួកជំនុំ មានការបង្រៀនក្រុមតូចតាមផ្ទះ ,សួរសុខទុក្ខ,    អក្ខរកម្ម, កុំព្យួទ័រ​, បង្រៀនភាសាអង់គ្លេសនៅព្រះវិហារនិងនៅតាមក្រុមតូចនៅតាមភូមិ ហើយគាត់មានធ្វើសកម្មភាពជាមួយពួកជំនុំដូចជាបុណ្យផលដំបូង បុណ្យឆ្លងឆ្នាំ បន្ទាប់ពីបុណ្យណូអែល ហើយនៅខែមេសាមានធ្វើបុណ្យព្រះអង្គមានព្រះជន្មរស់។ សព្វថ្ងៃនេះមានពួកជំនុំ (ចាស់ទុំនិង យុវជន) ដែលថ្វាយបង្គំព្រះពី៥០-៧០នាក់រៀងរាល់អាទិត្យ និង កុមារពី៥០ដល់ ៨០នាក់ផងដែរ។ ហើយព្រះវិហារនេះបានទទួលការគាំទ្រពីព្រះវិហារនៅសិង្ហបុរីតាំងពីឆ្នាំ២០១០ រហូតមកដល់សព្វថ្ងៃនេះឆ្នាំ ២០១៥ ជាពិសេសនៅថ្ងៃអនាគត់ ព្រះវិហារនេះមាននិមិត្តបង្កើតសាលាមត្តេយ្យ,ថ្នាក់កុំព្យូទ័រនិង ភាសាអង់គ្លេសទៀតផង។
 

No comments:

Post a Comment